មាតិកា
ការ រុះរើបំផ្លាញចោលឧបករណ៍ ទំនើបក្នុងរដូវបិទនេសាទ នៅចំណុច ព្រំប្រទល់ក្បាលតោ រហូត មកដល់មាត់ពាមព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ២៦ សីហា ២០២១
86

ថ្ងៃ ពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង១៥នាទី កម្លាំងសរុប ១៩នាក់ កាណូត០៥ផ្នែករដ្ឋបាលជលផល រាំងទិលបានសហការ បរិស្ថាន . យោធាខេត្ត . កម្លាំងប៉ុស្តិ៍នគរបាលមេទឹក និងសហគមន៍នេសាទព្រែកក្រ បានចុះធ្វើរុះរើបំផ្លាញចោលឧបករណ៍ ទំនើបក្នុងរដូវបិទនេសាទ នៅចំណុច ព្រំប្រទល់ក្បាលតោ រហូត
មកដល់មាត់ពាមព្រែកក្រ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ។
អនុវត្តបាន ០១ករណី វត្ថុតាងបាន
បំផ្លាញចោលនៅនឹងកន្លែងមាន ÷
 ១- ក្បាលបរ ចំនួន ១៤ គ្រឿង 
       ប្រវែង ០៨ខ្សែ ។
 ២ -របាំងសាច់អួនប្រវែង៤២០០ម
 ៣- បង្គោលចំនួន៣០០០ដើម
 ៤- ចាក់លែងកូនត្រី ១៥គក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter