ថ្ងៃព្រហស្បត្តិ៍៣រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ លោក កែវ ច័ន្ទកែវ
អនុប្រធានមន្ទីរបានចូលរួម កិច្ចប្រជុំស្តីពីការចុះសិក្សាទីតាំងសម្រាប់បង្កើតស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើនៅសួនអាពាហ៍ពិពាហ៍មានទំហំផ្ទៃដី ១៥៧ ហ.ត ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលមានការចូលរួមពីលោក អុឹង ប៉ូលរតន: តំណាងអោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោកនាយ- នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ និង លោកនាយករដ្ឋបាលសាលាស្រុកភ្នំក្រវាញ នៅ ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម