ថ្ងៃចន្ទ៧រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរ បានប្រជុំពិភាក្សាការងារ និង បញ្ចូលព័តមានទាក់ទងនឹង លក្ខខណ្ឌការងារ ការពិព័ណ៌នាមុខតំណែងគ្រប់គ្រង និង វិជ្ជាជីវៈ របស់ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ទៅក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិក HRIMS របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចប្រជុំរួមមានៈ
១.ពិភាក្សាលើចំណុចសំខាន់នៃព័ត៌មានមួយចំនួន ដែលខណ្ឌរដ្ឋបាលជលផលបានផ្តល់ឱ្យ
២.ការបង្ហាត់បង្ហាញការបញ្ចូលបញ្ចូលព័ត៌មានទាក់ទងនឹងលក្ខខណ្ឌការងារការពិព័ណ៌នាមុខតំណែងគ្រប់គ្រង និង វិជ្ជាជីវៈទៅក្នុងប្រព័ន្ធ HRIMS ដើម្បីរៀបចំឱ្យទាន់ពេលក្រសួង និងរដ្ឋបាលជលផលតម្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម