មាតិកា
ការ ចុៈបង្ក្រាបបទល្មើសនេសាទ និងរុះរើខ្ទមអនាធិបតេយ្យ នៅក្នុងអាងធារាសាស្រ្តទំនប់ទី៣ ស្ថិតក្នុង ឃុំសំរោងស្រុកភ្នំក្រវ៉ាញ
ចេញ​ផ្សាយ ៣១ សីហា ២០២១
58

ក្ថ្ងៃ ច័ន្ទ ៧ រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ ក្រុមកាងារចំរុះដឹកនាំដោយលោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ មានការចូលរួម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែកក្រគរ នាយសង្កាត់ សំពៅមាស មន្ទីរធនធានទឹក អធិការប៉ូលីសស្រុកក្រគរ ប៉ូលីស និង កងរាជអាវុធហត្ត ស្រុកភ្នំក្រវ៉ាញ បានចុៈបង្ក្រាបបទល្មើសនេសាទ និងរុះរើខ្ទមអនាធិបតេយ្យ នៅក្នុងអាងធារាសាស្រ្តទំនប់ទី៣ ស្ថិតក្នុង ឃុំសំរោងស្រុកភ្នំក្រវ៉ាញ ។ ជាលទ្ធផល  បានចាប់អប់រំណែនាំអ្នកឆក់ចំនួន ១ នាក់ ស្មគ្រ័ចិត្តប្រគល់ ឧបករណឆក់ចំនួន ១ នាក់ និង បានអប់រំផ្សព្វផ្សាយដល់អ្នកនេសាទកុំឲ្យប្រព្រិត្តបទល្មើសឆក់បន្តទៀត ពុំនោះនិងទទួលទណ្ឌកម្មតាមច្បាប់ស្ដីពីជលផល ។
ក្រុមការងារនិងតាមដានបន្តទៀត។ចំណែកជនរស់នៅខ្ទមអនាធិបតេយ្យ បានរុះរើខ្ទមចំនួន៣ ក្នុងចំនួន ៨ នៅសល់៥ទៀត 
គាត់សន្យាបន្តរើឲ្យអស់ដោយខ្លួនឯង ហើយប៉ូលីសប៉ុស្តិ៍ និង មន្ទីរធនធានទឹក តាមដាននិងជំរុញការរុះរើឲ្យអស់ពីទំនប់ទី ៣ នេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter