ថ្ងៃចន្ទ៧រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួងបានធ្វើទិវាស្រែបង្ហាញលើផលិតកម្មដំណាំស្រូវ របស់គម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និង រំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយ
ថវិកាពី JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិសាត់ ដែលមានកសិករចូលរួមសរុប ១៨នាក់/ស្រី០៥ នៅភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ។
-កសិករបង្ហាញឈ្មោះ វ៉ែន នឿន ភេទប្រុស អាយុ ៣៨ឆ្នាំបានធ្វើបង្ហាញផលិតកម្មដំណាំស្រូវ (ពូជសែនក្រអូប)លើផ្ទៃដី
២០០០ម៉ែត្រការ៉េ ។
- បរិមាណផលប៉ានស្មានដែលទទួល គឺ ១១៣០ គីឡូក្រាម
-ទិន្នផលប៉ាន់ស្មាន ៥,៦៥តោន/១ហិកតា
- តម្លៃលក់ = ៨៤០ ៛/គីឡូក្រាម
- ចំណូលសរុប = ៩៤៩ ២០០៛
- ចំណាយសរុប = ៦៦០ ០០០៛
- ចំណេញសរុប = ២៨៩ ២០០៛ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម