មាតិកា
កិច្ចប្រជុំ អាណត្តិ របស់គណៈកម្មាធិការទ្រទ្រង់កម្មវិធី គម្រោង លើកកម្ពស់ផលិតផលកសិកម្ម ដើម្បីតំរូវការទីផ្សារ (ប្រូម៉ាឃីត) នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣១ សីហា ២០២១
80

ថ្ងៃ ច័ន្ទ ៧ រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ម៉ែន សុខជា អនុប្រធាន
ការិយាល័យអភិវឌ្ឃន៍សហគមន៍កសិកម្ម និងលោកស្រី ទឺម ចាន់លី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម បានមកចូលរួមក្នុងកិច្ចប្រជុំ អាណត្តិ របស់គណៈកម្មាធិការទ្រទ្រង់កម្មវិធី គម្រោង លើកកម្ពស់ផលិតផលកសិកម្ម ដើម្បីតំរូវការទីផ្សារ (ប្រូម៉ាឃីត) នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព  លោក កងសេដ្ឋារិទ្ធ អនុប្រធានមន្ទីរពាណិជ្ជកម្ម និងលោក សាន វិនិច្ច ប្រធានគ្រប់គ្រងគម្រោង ប្រូម៉ាឃីត នៃអង្គការADRA ដោយមានអ្នកពាក់ព័ន្ធចូលរួមមកពី ក្រុមហ៊ុន EAST-WEST SEED, ក្រុមហ៊ុន ANGKOR SALAD, ក្រុមហ៊ុន Oxganic , ប្រធានការិយាល័យ ធនធានធម្មជាតិ និងបរិស្ថាន មកពីស្រុក វាលវែង ស្រុក ភ្នំក្រវាញ និងស្រុកកណ្តៀង, អ្នកលក់ធាតុចូលកសិកម្ម,អ្នកប្រមូលផលិត ផលបន្លែ ,ប្រធានក្រុមផលិត សរុបចំនួន ២០ នាក់/ស្រី ០៧ នាក់។ដែលគោលបំណងក្នុងកិច្ចប្រជុំ 
១- បង្ហាញសមិទ្ធិផលរបសគម្រោងដែលសម្រេចបាន
២ - ឆ្លុះបញ្ចាំងពីបញ្ហាដែលបានជួបប្រទះនិងស្វែងរកដំណោះស្រាយ, 
៣- រៀបចំផែនការសកម្មភាពគម្រោងបន្ត

ចំនួនអ្នកចូលទស្សនា
Flag Counter