ថ្ងៃ ចន្ទ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកមាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មសហការណ៍ជាមួយមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកភ្នំក្រវាញ រួមជាមួយលោកតំណាងក្រុមប្រឹក្សាឃុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បាក់ចិញ្ចៀន បានចុះផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ សរុបចំនួន៦មុខ មានដូចជា: គ្រាប់ត្រកួន ពោតស សណ្តែកកួរ ល្ពៅ ស្ពៃខៀវ ស្ពៃតឿ ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ នៅភូមិបាក់ចិញ្ចៀន និងភូមិអូរឬស្សីដែលជាភូមិតំបន់ក្រហមកន្លងមក មានចំនួនសរុប៦០ គ្រួសារ មានការគាំទ្រដោយថវិកាកម្មវធី ឆ្នាំ២០២១ របស់ការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់។
ក្រោយ ពីលោកតំណាងក្រុមប្រឹក្សាឃុំ មានមតិស្វាគមន៍រួចមក លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរបានមានមតិសំណេះសំណាល ដល់ពលរដ្ឋ
-ទី១ សុំបងប្អូនយកគ្រាប់ពូជទៅដាំតាមការណែនាំពីមន្ត្រីបច្ចេកទេស និងកុំទុកដីអោយទំនេរ ត្រូវតែដាំដុះ ដើម្បីបានហូបនិងលក់ដល់ទីផ្សាជិតផ្ទះ និងកាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ
-ទី២ សុំបងប្អូនដែលចិញ្ចឹមគោ ត្រូវចេះថែទាំ ដោយសព្វថ្ងៃនេះមានកើតជម្ងឺដុំពក ត្រូវជូនដំណឹងទៅអាជ្ញាធ័រ និងមន្ត្រីជនាញ ដើម្បីមកព្យាបាលទាន់ពេលវេលា។
-ទី៣ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ ត្រូវរក្សាអោយបាន ៣ការពារ ៣កុំ ពាក់ម៉ាស់ លាងដៃ រក្សាគន្លាតអោយបានឆ្ងាយ កុំទៅកន្លែងបិទជិត កុំប្រមូលផ្តុំគ្នា កុំចាប់ដៃគ្នា សុំគោរពអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល ។