មាតិកា
ទិវាស្រែបង្ហាញលើផលិតកម្មដំណាំប្រាក់ចំណូល(ត្រសក់ទ្រើង) របស់គម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) នៅ ភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០១ កញ្ញា ២០២១
79

ថ្ងៃអង្គារ៍៨រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែបានធ្វើទិវាស្រែបង្ហាញលើផលិតកម្មដំណាំប្រាក់ចំណូល(ត្រសក់ទ្រើង)  របស់គម្រោងស្ដារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពី JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិសាត់ ដែលមានកសិករចូលរួមសរុប ១៨នាក់ ស្រី១២នាក់ នៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ។
-កសិករបង្ហាញឈ្មោះ ជូ សារ័ត្ន ភេទស្រីអាយុ៥៩ឆ្នាំបានធ្វើបង្ហាញផលិតកម្មដំណាំប្រាក់ចំណូល (ត្រសក់ទ្រើង)លើផ្ទៃដី ២០០០ម៉ែត្រការ៉េ 
- បរិមាណផលដែលទទួល គឺ ១៤១០គីឡូក្រាម 
- តម្លៃលក់ = ១០០០ ៛/គីឡូក្រាម 
- ចំណូលសរុប = ១ ៤១០ ០០០៛
- ចំណាយសរុប = ៦៣៥ ៥០០៛
- ចំណេញសរុប = ៧៧៤ ៥០០៛ ។

ចំនួនអ្នកចូលទស្សនា
Flag Counter