មាតិកា
ចុះពិនិត្យស្ថានភាព ការងារដាំ ដុះបន្លែ របស់លោកស្រី ឯក ចន្ថា ភេទស្រី អាយុ៤២ ឆ្នាំ រស់នៅភូមិបាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ កញ្ញា ២០២១
97

ថ្ងៃ សុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោកស្រី សូ ផាន់ណា អនុប្រធានការិយាល័យកសិឧស្សាហកម្ម និង លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទទួលបន្ទុកគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាព ការងារដាំ ដុះបន្លែ របស់លោកស្រី ឯក ចន្ថា ភេទស្រី អាយុ៤២ ឆ្នាំ រស់នៅភូមិបាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមការសាកសួរផ្ទាល់ ជាមួយ កសិករបាន លើកឡើងថាៈ នៅជុំវិញបរិវេណផ្ទះ របស់គាត់ បានដាំត្រសក់១៥អាប្រមូលផល២.១៥០គ.ក្រ សណ្តែកកូរ ១៥ អា កំពុងចេញផ្កា មិនទាន់ប្រមូលផលនៅឡើយទេ ត្រលាចដាំចំនួន១០អា ប្រមូល១.១០០គ.ក្រ និងម្រះ ៥អា កំពុងបេះ បាន២៣០គ.ក្រ ហើយ។ ចំពោះបន្លែពេល ប្រមូលផលមានឈ្មួញមក ប្រមូល ទិញនៅផ្ទះផ្ទាល់តែម្តងដោយឱ្យតំលៃ ត្រសក់១០០០ រៀល/គ.ក្រ, ត្រឡាច ២០០០រៀល/១គ.ក្រនិងម្រះតំលៃ២០០០រៀល/គ.ក្រ ។លោកស្រី អនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់កសិករ ឱ្យ បង្កើន ការយកចិត្តទុកដាក់ កំឡុង ពេលការីករាលដាលត្រូវថែរក្សា អនាម័យ និងអនុវត្តតាមការណែនាំជាវិធាន ការរបស់ ក្រសួងសុខាភិបាល និង អនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង៣កុំ» ដោយចាប់ពី ខ្លួន យើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter