មាតិកា
ទិវាស្រែបង្ហាញផលិតកម្មដំណំាស្រូវ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កញ្ញា ២០២១
62

ថ្ងៃចន្ទ១៤រោច ខែស្រាពណ៍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានរៀបចំទិវាស្រែបង្ហាញផលិតកម្មដំណំាស្រូវ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១៥នាក់ ,ស្រី ១០នាក់ នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ តាមរយ:ការពិនិត្យ និងចុះស្ទង់ទិន្នផលរបស់ក្រុមការងារលើកសិករអនុវត្ត បង្ហាញផលិតកម្មដំណំាស្រូវ ឈ្មោះ 
ឌី ចិន្តា ភេទប្រុស អាយុ ៣៨ឆ្នំា បានប្រើប្រាស់ពូជសែនក្រអូប ដោយអនុវត្តលើផ្ទៃដី ៥០០០ម៉ែត្រការេ បរិមាណផលទទួលបានសរុប ២២៥០គីឡូក្រាម។
-តំលៃលក់ចេញ ៨៥០រៀល/១គ.ក
-ចំណូលសរុប ១.៩១២.៥០០រៀល
-ចំណាយសរុប ៩៤០.០០០រៀល
-ចំណេញសរុប ៩៧២.៥០០រៀល
-បើគិតទិន្នផលទទួលបានក្នុង១ហ.ត បានចំនួន៤.៥០០ គ.ក្រ/ហ.ត

ចំនួនអ្នកចូលទស្សនា
Flag Counter