មាតិកា
សកម្មភាព ចុះពិនិត្យស្ថានភាពការងារដាំ ដុះបន្លែរបស់កសិករ សាន សេង ភេទស្រី អាយុ៤៨ ឆ្នាំ រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កញ្ញា ២០២១
96

ថ្ងៃ ចន្ទ១៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ រួមជាមួយ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម និង លោក  ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ទទួលបន្ទុកគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពការងារដាំ ដុះបន្លែរបស់កសិករ សាន សេង ភេទស្រី អាយុ៤៨ ឆ្នាំ រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការសាកសួរផ្ទាល់ ជាមួយកសិករបានលើកឡើងថាៈនៅជុំវិញបរិវេណផ្ទះរបស់គាត់ បានដាំត្រសក់១០អាតាមបច្ចេកទេសកសិកម្មល្អ ទើបបានប្រមូលផលដំបូងចំនួន១៣៥ គ.ក្រ ដោយបានមានឈ្មួញក្នុងភូមិប្រមូលទិញតាមផ្ទះផ្ទាល់តែម្តងដោយឱ្យតំលៃ ត្រសក់១០០០ រៀល/គ.ក្រ បច្ចុប្បន្ន គាត់កំពុងរៀបចំបណ្តុះផ្សិតចំបើងលក់បន្ថែម ក្រៅពីធ្វើស្រែចំការថែមទៀត។ លោកស្រី អនុប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់កសិករ ឱ្យ បង្កើន ការយកចិត្តទុកដាក់ និង ដាំបន្លែបន្ថែមជាពិសេសប្រភេទបន្លែរយៈពេលខ្លី ឆាប់បានប្រមូលផលនិងបន្លែយកស្លឹកដូចជាៈ ស្លឹកបាស ផ្ទីរ ស្លឹកងប់ ដើមស្អំជាដើម។ ឆ្លៀតពេលកំឡុង ពេលការរីករាលដាល សុំថែរក្សាត្រូវអនាម័យ និងអនុវត្តតាមការណែនាំ ជាវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង៣កុំ» ដោយចាប់ពី ខ្លួន យើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter