មាតិកា
យុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺដុំពកស្បែក (LSD)គោ ក្របី ស្ថិតនៅភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ កញ្ញា ២០២១
64

ថ្ងៃ ចន្ទ១៤ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំ ថ្នាក់ដឹកនាំ និង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការចូលរួមពី ភ្នាក់ងារសុខភាពសត្វភូមិ ក្នុងឃុំស្រែស្តុក លោក
ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្តៀង ចុះចាក់វ៉ាក់សាំងជំងឺដុំពកស្បែក (LSD)គោ ក្របី ស្ថិតនៅភូមិក្តីឈ្វិត ឃុំស្រែស្តុក  ស្រុកកណ្តៀង  ខេត្តពោធិ៍សាត់ ។ជា លទ្ធផលចាក់វ៉ាក់សាំងគោសរុបចំនួន  ៩៧ក្បាល ។ ឆ្លៀតក្នុងពេលនេះ លោកប្រធានមន្ទីរ បានផ្តល់សម្ភារ:បរិក្ខាមានសឺរ៉ាំង ម្ជុល ថ្នាំព្យាបាលសត្វ និងថ្នាំសម្លាប់មេរោគ មួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ។ 
ជាផែនការបន្តថ្ងែទី០៧/០៩/២០២១ ចុះចាក់នៅភូមិព្រឺងខ្ពស់  ឃុំ ស្រែស្តុក ស្រុកកណ្តៀង ។

ចំនួនអ្នកចូលទស្សនា
Flag Counter