ថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង
ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការណ៍ជាមួយ យោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច
ចុងព្រែកតាឡែន ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផលបានចំនួន០១ករណី បំផ្លាញចោល វត្ថុតាង រួមមាន៖
- របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ ស្មើនឹង ០៧ខ្សែ
- លូកងស្បៃមុងចំនួន ១៤មាត់
- បង្គោលចំនួន ២០០ដើម
- ចាក់លែងកូនត្រីទំងន់ ៤០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម