ថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំ ឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែ កញ្ញាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជល ផលក្រគរ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែក ដោយ មានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយ ប៉ូលីសស្រុកកណ្ដៀង និងយោធាខេត្ត បានចុះប្រតិបត្តិកាត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចពីជ្រោយតាកែវ ភូមិ កោះកែវ រហូត ដល់ជ្រោយក្សុំ ភូមិ ចារុះ ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
_ របាំងសាច់អួនក្រឡាល្អិតចំនួន ០៦ ខ្សែ ប្រវែង ១២០០ ម៉ែត្រ
_ ក្បាលបរចំនួន ១២ គ្រឿង
_ បង្គោលចំនួន ៤០០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម