ថ្ងៃ អង្គារ៍ ១កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២១ នៅ សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបើកកិច្ចប្រជុំ ផ្សព្វផ្សាយគំរោង អភិវឌ្ឍន៍ជលផលក្រោយពេលប្រមូល(CAPFishCAPTURE)លើកកំពស់ប្រព័ន្ធស្បៀងផ្នែក ជលផលនៅកម្ពុជាប្រកបដោយការប្រកួត ប្រជែងស្មើភាព សុវត្ថិភាព និងសុខភាពល្អ ដែលរៀបចំដោយអង្គការ យូនីដូ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ នាយរងខណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ អាជីវករ ប្រកបរបរអាជីវកម្មកែច្នៃផលជលផលនៅឃុំកំពង់លួង និងមន្រ្តីការិយាល័យពាក់ព័ន្ធក្រោមឱវាទមន្ទីរសរុប២០នាក់/ស្រី១៥នាក់។
គោលបំណងនិងខ្លឹមសារសំខាន់រួមមានៈ១.ផ្សព្វផ្សាយពីគោលគំនិតទស្សនៈទានពីគំរោងអភិវឌ្ឍន៍ជលផលក្រោយពេលប្រមូលCAPFish CAPTURE ២.យន្តការការគាំទ្រការវិនិយោគខ្សែច្រវ៉ាក់ តំលៃ ជលផល (VCIS) ៣.ពិភាក្សានឹងជំរុញផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់អាជីវកម្មកែច្នៃ ក្នុងការស្នើ សុំប្រើប្រាស់ទុនវិនោយោគ និងគាំទ្រការអភិវឌ្ឍន៍វិស័យឯកជន ផ្នែកជលផលដោយកម្មវិធី (CAPFish CAPTURE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម