មាតិកា
ទិវាបង្ហាញស្តីពីប្រព័ន្ធកសិកម្មចម្រុះ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) នៅភូមិបឹងប្រិយ៍ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កញ្ញា ២០២១
60

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានរៀបចំទិវាបង្ហាញស្តីពីប្រព័ន្ធកសិកម្មចម្រុះ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោមជំនួយថវិកាពីJICAសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប១៨នាក់, ស្រី១២នាក់នៅភូមិបឹងប្រិយ៍ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ តាមរយ:ការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារលើកសិករអនុវត្តបង្ហាញ ឈ្មោះ ម៉េន ពៅ ភេទប្រុស  អាយុ៤១ឆ្នំា បានធ្វើបង្ហាញប្រព័ន្ធកសិកម្មចម្រុះ(មាន់ ,កង្កែប និងត្រកួន) ទំហំផ្ទៃដី ២០អា ទទួលបានលទ្ធផលដូចខាងក្រោម:
១)ដំណាំត្រកួន (ផ្ទៃដី៤០០ម៉ែត្រការេ)
   -ទិន្នផល សរុប ១២០០ គ.ក/១វគ្គ 
   (ទិន្នផល ៣គ.ក/ម៉ែត្រការេ )
   -តំលៃ/១គ.ក : ៣.០០០រៀល/គ.ក
   -ចំណូល : ៣.៦០០.០០០រៀល 
   -ចំណាយ: ៨០.០០០រៀល
   -ចំណេញ: ៣.៥២០.០០០រៀល 
២)ការចិញ្ចឹមមាន់ 
   -ទំងន់សរុប :២២គ.ក
   -តំលៃ/១គ.ក : ១៤.០០០រៀល
   -ចំណូល: ៣០៨.០០០រៀល
   -ចំណាយ: ១៩៥.០០០រៀល
   -ចំណេញ: ១១៣.០០០រៀល
៣)ការចិញ្ចឹម កង្កែប
   -ទំងន់សរុប:៥០គ.ក
   -តំលៃ/១គ.ក : ៦០០០រៀល/គ.ក
   -ចំណូល: ៣០០.០០០រៀល
   -ចំណាយ: ១៩៧.៥០០រៀល
   -ចំណេញ : ១០២.៥០០រៀល
សរុបទាំង០៣ ផលិតកម្ម បានលទ្ធផលជាក់ស្តែង 
-ចំណូលសរុប: ៤.២០៨.០០០រៀល 
-ចំណាយសរុប: ៤៧២.៥០០រៀល
-ចំណេញសរុប: ៣.៧៣៥.៥០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter