ថ្ងៃឣង្គារ៍ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកានបន្តដឹកនាំដោយ លោក ស៊ឹម សុខា អភិបាលរងស្រុក ដោយមានការចូលរួមពី លោកស្នងការរងទទួលផែនសេដ្ឋកិច្ច ផ្នែកជលផលរាំងទិល សង្កាត់ជលផលបាកាន បរិស្ថានស្រុកបាកាន លោកនាយរងប៉ុស្តិ៍មេទឹក និងយោធាខេត្ដ ដោយប្រើកម្លាំងសរុប១៨នាក់ និងមធ្យោបាយកាណូតចំនួន ០៥គ្រឿង ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅកន្លែងឣភិរក្សបឹងផ្សោត ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
- របាំងសាច់អួនប្រវែង ១៥០០ម៉ែត្រស្មើនឹង០៣ខ្សែ
- ក្បាលបរចំនួន ០៦ គ្រឿង
- បង្គោលចំនួន ៤៥០ ដើម
- ចាក់លែងកូនត្រីចម្រុះ ២០ គីឡូក្រាម និងបានធ្វើកិច្ចសន្យារុះរើដោយខ្លួនឯងចំនួន០១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម