ថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង
ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំដោយ លោក យូ សុវិចិត្រ នាយសង្កាត់ សហការណ៍ជាមួយ យោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចអន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ជាលទ្ធផលបានចំនួន០១ករណី បំផ្លាញចោល វត្ថុតាង រួមមាន៖
- របាំងសាច់អួនប្រវែង ៧៥០ម៉ែត្រ ស្មើនឹង ០៥ខ្សែ
- លូកងស្បៃមុងចំនួន ១០មាត់
- បង្គោលចំនួន ២៤០ដើម
- ចាក់លែងកូនត្រីទំងន់ ២០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម