ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ពស២៥៦៥ត្រូវនិងថ្ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ ២០២១ នៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកស្រីជ័យ ចន្នី អនុប្រធានមន្ទីរ លោកនាយខណ្ឌ នាយរងខណ្ឌ មន្រ្តីខណ្ឌទទួលបន្ទុកវារីវប្បកម្មបានចូលរួមប្រជុំតាមvideo zoom ដឹកនាំដោយ លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផលស្តីពីគម្រោងវារីវប្បកម្មបន្ទាន់ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩។ កិច្ចប្រជុំផ្តោតសំខាន់ក្នុងគោលបំណងចូលរួមចំណែកសន្តិសុខ ស្បៀង ក្នុងកំឡុងពេលប្រទេសជួបវិបត្តិកូវីដ១៩ និងបង្កើនបរិមាណត្រីនៅកសិដ្ឋាននិងទីផ្សារ បង្កើនប្រាក់ចំណូលបន្ថែម
ដល់គ្រួសារដែលរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម