មាតិកា
ការចុះត្រួតពិនិត្យនេះ ដើម្បីរកចំនុចខ្វះខាត និងតម្រូវឲ្យមានការកែតម្រូវតាមសកម្មភាពសំណង់ជាក់ស្តែង អគាប្រមូលផ្តុំកសិផល ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កញ្ញា ២០២១
65

ថ្ងៃពុធ ២កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ នឹងនេសាទ និងជាអនុប្រធានអនុកម្មវិធីAspireខេត្ត និងក្រុមការងារ បានរួមដំណើរជាមួយលោក ស៊ន វិចិត្រ ប្រធានក្រុមលេខាធិកាដ្ឋានកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) និងអ្នកម៉ៅការ ជាតំណាងក្រុមហ៊ុនសាងសាង់។
ការចុះត្រួតពិនិត្យនេះ ដើម្បីរកចំនុចខ្វះខាត និងតម្រូវឲ្យមានការកែតម្រូវតាមសកម្មភាពសំណង់ជាក់ស្តែងផងដែរ។អគាប្រមូលផ្តុំកសិផល ក្នុងខេត្តពោធិ៍សាត់ទាំងអស់មាន ១០ទីតាំង (៧បានសាងសង់រួច និង៣កំពុងដំណើរការសាងសង់) ដែលមានទីតាំងស្ថិតនៅ ស្រុកបាកាន ៤ទីតាំង ស្រុកកណ្តៀង ១ទីតាំង ក្រុងពោធិ៍សាត់ ២ទីតាំង ស្រុកភ្នំក្រវ៉ាញ ២ទីតាំង និងស្រុកវាលវែង ១ទីតាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter