មាតិកា
ការ ចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ កញ្ញា ២០២១
65

ថ្ងៃសុក្រ ០៤កើត  ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា  ឆ្នាំ ២០២១ ក្រុមការងារចម្រុះដឹកនាំ ដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង  អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ-B05 ប្រចាំទិស  យោធាខេត្ត សហគមន៍នេសាទ បានចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ១៩នាក់ មធ្យោបាយកាណូតចំនួន ០៥គ្រឿង ជាលទ្ធផល ០៣ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
១.កម្ពស់ទឹក កំពង់លួង ៣.៥២ម៉ែត្រ ខ្ពស់ជាងឆ្នាំមុន ០.៤២ម៉ែត្រ
២.ដកហូតដងស៊ិប ០១គូ ប្រវែង (០៦ម៉េត្រ)
៣.ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
- របាំងស្បៃមុង ០៥ ខ្សែ ប្រវែង ៨០០ម៉ែត្រ
- លូកងស្បៃមុង ចំនួន ០៥ មាត់
- របាំងសាច់អួន ០៧ ខ្សែ ប្រវែង ១៤០០ ម៉ែត្រ
- ក្បាលបរចំនួន ០៧ គ្រឿង
- បង្គោលចំរឹងចំនួន ៥៥០ ដើម
-ចាក់លែងកូនត្រីចម្រុះ ២៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter