ថ្ងៃសុក្រ ៤កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានរៀបចំពិធីផ្តល់ធាតុចូល សម្រាប់ចែកដល់ជូនក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុង តង់ផ្លាស្ទិកចំនួន៤០គ្រួសារ លើ០២ទីតាំង(០១ទីតាំងចំនួន ២០គ្រួសារ) ដោយក្នុងគ្រួសារ ទទួលបានតង់១ដុំ និង ស្បៃរុំស្រះ ២ដុំ ដែលឧបត្ថមថវិកាដោយកម្មវិធីASPIRE ឆ្នាំ២០២១ នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានអនុប្រធានមន្ទីរ និងជាអនុប្រធានកម្មវិធីASPIRE ដោយមានការចូលរួមពី លោក មួន វុឌ្ឍី មន្រ្តីកម្មវិធី ថ្នាក់ខេត្ត លោក នាង ង៉ែត តំណាងខណ្ឌរដ្ឋបាលជលផល លោកមេភូមិ អនុភូមិ និងសមាជិក ក្រុម អាជីវកម្ម សរុប ៤៥នាក់។ក្នុងពេលនោះដែរ លោកប្រធានបានផ្តាំផ្ញើដល់ សមាជិកក្រុមអាជីវកម្ម ឱ្យយកចិត្តទុក ដាក់ ការងារផលិតកម្មចិញ្ចឹមត្រី អណ្តែងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ក្នុងករណីមានបញ្ហា ត្រូវ ទំនាក់ទំនងជាមួយជំនាញខណ្ឌរដ្ឋបាលជលផល ឬមន្ទីរ ជួយដោះស្រាយទាន់ពេលវេលា។ ម៉្យាងទៀតសុំឱ្យបងប្អូនដាំបន្លែបន្ថែមជាពិសេសប្រភេទបន្លែរយៈពេលខ្លី ឆាប់បានប្រមូលផលនិងបន្លែស្លឹកសម្រាប់លើកកំពស់ជីវភាពគ្រួសារ ។ ឆ្លៀតពេលកំឡុង ពេលការរីករាលដាល សុំថែរក្សាត្រូវអនាម័យ និងអនុវត្តតាមការណែនាំ ជាវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង ៣កុំ» ដោយចាប់ពី ខ្លួន យើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម