មាតិកា
ទិវាបន្លែបង្ហាញផលិតកម្មដំណំាបន្លែ(ស្ពៃខ្មៅ និងស្ពៃតឿ)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ កញ្ញា ២០២១
80

ថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានរៀបចំទិវាបន្លែបង្ហាញផលិតកម្មដំណំាបន្លែ(ស្ពៃខ្មៅ និងស្ពៃតឿ)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាពីJICAសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១៥នាក់ ,ស្រី ១២នាក់ នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមរយ:ការពិនិត្យ និងចុះធ្វើទិវារបស់ក្រុមការងារលើកសិករ
អនុវត្ត បង្ហាញផលិតកម្មដំណំាបន្លែ ឈ្មោះ ហ៊ន រូ ភេទប្រុស អាយុ ៥៣ឆ្នំា បានអនុវត្តលើផ្ទៃដី ៧០០ម៉ែត្រការេ បរិមាណផលទទួល បានសរុប ២១០គីឡូក្រាម។
-តំលៃលក់ ២០០០រៀល/១គ.ក
-ចំណូលសរុប ៤២០.០០០រៀល
-ចំណាយសរុប ១៦៨.០០០រៀល
-ចំណេញសរុប ២៥២.០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter