មាតិកា
ទិវាបង្ហាញស្តីពីដំណំាប្រាក់ចំណូល (ដំណំាពោត)នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ កញ្ញា ២០២១
284

ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២១លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម  បានអញ្ជើញចូលរួមកម្មវិធី
ទិវាបង្ហាញស្តីពីដំណំាប្រាក់ចំណូល (ដំណំាពោត)នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់របស់អនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល នៃគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប មានការគំាទ្រថវិកាពីJICA ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកសិករចូលរួមសរុប ១៥នាក់, ស្រី ១០នាក់។ តាមការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារ លើកសិករអនុវត្តបង្ហាញដំណំាប្រាក់ចំណូល លើដំណំាពោត ឈ្មោះ លាង ថារី ភេទស្រី អាយុ៣២ឆ្នំា ដោយ
អនុវត្ត លើផ្ទៃដី១០០០ម៉ែត្រការេ  បរិមាណផលទទួលបាន ១៨០០គីឡូក្រាម (ទិន្នផល ១,៨ គ.ក/ម៉ែត្រការេ) ។
-តំលៃលក់ចេញក្នុង១គ.ក : ១០០០រៀល/គ.ក
-ចំណូលសរុប: ១.៨០០.០០០រៀល
-ចំណាយសរុប: ១៦១.០០០រៀល
-ចំណេញសរុប: ១.៦៣៩.០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter