មាតិកា
ទិវាបង្ហាញផលិតកម្មដំណាំ ប្រាក់ចំណូល(ត្រសក់ចំណា ) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ កញ្ញា ២០២១
90

ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានរៀបចំទិវាបង្ហាញផលិតកម្មដំណាំ
ប្រាក់ចំណូល(ត្រសក់ចំណា ) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាពីJICAសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១២នាក់ ,ស្រី ៩នាក់ នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមរយ:ការពិនិត្យ និងចុះធ្វើទិវារបស់ក្រុមការងារលើ កសិករអនុវត្ត បង្ហាញផលិតកម្មដំណំាប្រាក់ចំណូល(ត្រសក់ចំណា) ឈ្មោះ គាំ សំអឿន ភេទប្រុស អាយុ ៥៩ឆ្នំា បានអនុវត្តលើផ្ទៃដី ១.០០០
ម៉ែត្រការេ បរិមាណផលទទួលបានសរុប ២.៦៦៦គីឡូក្រាម។
-តំលៃលក់ ៨០០រៀល/១គ.ក
-ចំណូលសរុប ២,១៣២,៨០០រៀល
-ចំណាយសរុប ៧៩៩.៥០០រៀល
-ចំណេញសរុប ១,៣៣៣,៣០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter