មាតិកា
កិច្ចប្រជុំរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ១៦ កញ្ញា ២០២១
71

ថ្ងៃពុធ៩កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ  និង លោកស្រី សួង កញ្ញា អនុប្រធានការិ.រដ្ឋបាល
និង បុគ្គលិក បានចូលរួមកិច្ចប្រជុំរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបតិ្ត សមាគមនារីថ្នាក់កណ្តាល ដោយមានការចូលរួមពីលោកជំទាវ លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណកម្មការសាខា,លោកស្រី ប្រធាន អនុប្រធាននៃអនុសាខាសមាគមនារី ស្រុក ក្រុង
អភិបាលរងស្រុក ក្រុង និងសមាជិកសមាគមនារីតាមបណ្តាលមន្ទីរនានា ក្នុងខេត្តពោធិ៍សាត់ ។
សរុប៣២នាក់ ស្ត្រី៣១នាក់ ។កិច្ចប្រជុំផ្តោតលើខ្លឹមសារសំខាន់:-ផ្សព្វផ្សាយទិសដៅផែនការរបស់សមាគម នារីថ្នាក់កណ្តាល និងថ្នាក់ខេត្ត -ពិភាក្សាការងារជ្រើសរើសសមាសភាពបេក្ខភាពស្រ្តីជាក្រុមប្រឹក្សាឃុំ សង្កាត់ និង ការងារផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter