មាតិកា
ការពិភាក្សាស្តីពីការចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំកាត់ដីកាត់ ដីទំហំ១៥៨ ហិកតា ស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុក ក្រគរ ក្នុងភូមិសាស្ត្រក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចភាពីមិច និង ក្រុមហ៊ុនដីសេដ្ឋកិច្ចរតន:វិសាល
ចេញ​ផ្សាយ ១៧ កញ្ញា ២០២១
60

ថ្ងៃព្រហស្បត្តិ៍១០កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោក ស៊ុន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ ដើម្បីពិភាក្សាស្តីពីការចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំកាត់ដីកាត់ ដីទំហំ១៥៨ ហិកតា ស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុក
ក្រគរ ក្នុងភូមិសាស្ត្រក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចភាពីមិច និង
ក្រុមហ៊ុនដីសេដ្ឋកិច្ចរតន:វិសាលរតន:វិសាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋជាដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាជនភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ចំនួន៩៨ គ្រួសារ ដោយមានការចូលរួមពីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល រដ្ឋបាលខេត្ត មន្ទីរដែនដី មន្ទីរកសិកម្ម រដ្ឋបាលស្រុកក្រគរ ខណ្ឌរដ្ឋបាលព្រៃឈើ រដ្ឋបាលឃុំ តំណាងក្រុមហ៊ុនភាពីមិច និងក្រុមហ៊ុនរតន:វិសាល។ 
-ជាលទ្ធផលបានឯកភាពគ្នាអនុវត្តតាមសេចក្តីជូនដំណឹងលេខ១៨៦ សជណ. មយ ចុះថ្ងៃទី២៣ ខែ មីីនា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការកាត់ដី១៥៨ហិកតា ក្នុងនោះ ក្រុមហ៊ុនភាពីមិច ៧៩ហិកតា និងក្រុមហ៊ុន រតនៈវិសាល៧៩ 
ហិកតា និងឯកភាពធ្វើការបោះបង្គោលព្រំដីឡើងវិញ ដើម្បីស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពិនិត្យ និង សម្រេច។

ចំនួនអ្នកចូលទស្សនា
Flag Counter