មាតិកា
ការ ពិនិត្យចំការដំណាំបន្លែអនុវត្តកសិកម្មល្អ របស់កសិករ សឿ គាសំរេច នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៨ កញ្ញា ២០២១
47

ថ្ងៃសុក្រ១១កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងក្រុម ការងារ បានជូនដំណើរ លោក មាន ចេតនា ប្រធានការិយាល័យលើកកំពស់គុណភាព និងសុវត្តិភាពផលិតផលកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យបានចុះពិនិត្យចំការដំណាំបន្លែអនុវត្តកសិកម្មល្អ របស់កសិករ សឿ គាសំរេច នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការលើកឡើងរបស់កសិករ បានឱ្យដឹងថាគាត់បានដាំសណ្តែកកួរ លើផ្ទៃដី១០អា តាមបច្ចេកទេសកសិកម្ម ល្អ ដោយបានទទួលផលជាបណ្តើរៗ ចំនួន៨៣គ.ក្រ និងលក់បានតំលៃ១០០០៛/១គ.ក្រ ដោយមានឈ្មួញមកប្រមូលទិញតាមផ្ទះ និងចំការ ។ប៉ុន្តែដោយសារមាន ភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យការដាំបន្ថែមជួបបញ្ហា មិនអាចដាំបាន។ ក្រុមការងារនាយកដ្ឋានសំណូមពរបន្តការថែទាំ និងសំអាតស្មៅ ឱ្យបានស្អាត និងប្រើប្រាស់ជី-ថ្នាំពុលធម្មជាតិ ការសន្សំជីកំប៉ុស្តិ៍ ដោយធ្វើយ៉ាងណាទទួលផលច្រើន និងមានគុណភាព ស្របតាមស្តង់ដា GAP។

ចំនួនអ្នកចូលទស្សនា
Flag Counter