មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយទិសដៅផែនការឆ្នំា២០២១ របស់សមាគមនារីថ្នាក់ខេត្ត និងការងារផ្សេងៗ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២១
85

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នំា២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានបើកកិច្ចប្រជុំផ្សព្វផ្សាយទិសដៅផែនការឆ្នំា២០២១ របស់សមាគមនារីថ្នាក់ខេត្ត និងការងារផ្សេងៗ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធានមន្ទីរ , លោកស្រីអនុប្រធានការិយាល័យជំនាញ និងមន្រ្តីការិយាល័យ ចំនុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ។ អ្នកចូលរួមសរុប ចំនួន១៨នាក់ ,ស្ត្រី ១៥នាក់។
គោលបំណងនៃកិច្ចប្រជុំមាន:
-រាយការណ៍ទិសដៅសម្រាប់អនុវត្ត ក្នុងឆមាសទី២ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់។
-ការចូលបច្ច័យកាន់វេនសម្រាប់វត្តចំនួន៧កន្លែងក្នុងក្រុង
ពោធិ៍សាត់។
-ការប្រមូលវិភាគទានសម្រាប់ចូលរួមសាងសង់ផ្ទះសម្រាប់យុទ្ធជននៅដំណាក់ត្រយឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
-ការជ្រើសរើសអនុប្រធានបណ្តាញសមាគមនារីប្រចំាមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់។
-ការងារផ្សេងៗ
-ទិសដៅអនុវត្តបន្ត

ចំនួនអ្នកចូលទស្សនា
Flag Counter