ថ្ងៃច័ន្ទ១៤ កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងក្រុម ការងារ បានចុះពិនិត្យចំការដំណាំបន្លែអនុវត្តតាមបច្ចេកទេសកសិកម្មល្អ របស់កសិករ សឿ គាសំរេច នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការលើកឡើងរបស់កសិករ បានឱ្យដឹងថាគាត់បានដាំសណ្តែកកួរ លើផ្ទៃដី៣០អា តាមបច្ចេកទេសកសិកម្ម ល្អ ដោយបានទទួលផលជាបណ្តើរៗ ចំនួន៤០០គ.ក្រ និងលក់បានតំលៃ១០០០៛/១គ.ក្រ ដោយមានឈ្មួញមកប្រមូលទិញតាមផ្ទះ និងចំការ ។បច្ចុប្បន្នកំពុងដាំប៉េងប៉ោះឈើរី ចំនួន១០អា និងននោងចំនួន១០អា។លោកស្រី បានសំណូមពរបន្តការថែទាំ និងសំអាតស្មៅ ឱ្យបានស្អាត និងអនុវត្តការផ្សំជី-ថ្នាំពុលធម្មជាតិ ការសន្សំជីកំប៉ុស្តិ៍ ដោយធ្វើយ៉ាងណាទទួលផលច្រើន និងមានគុណភាព ស្របតាមស្តង់ដា GAP។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម