ថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ ប៉ូលីសស្រុកកណ្ដៀង ប៉ូលីសប៉ុស្ដិ៍រាំងទិល បរិស្ថាននិងយោធាខេត្តមធ្យោបាយកាណូត ចំនួន ០៣ គ្រឿង កម្លាំងសរុប ១១ នាក់ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច កោះតាកោ ភូមិព្រែកឃុំរាំងទិល ស្រុកកណ្ដៀង ដល់ព្រំប្រទល់ស្រុកបាកានខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
_ របាំងសាច់អួនចំនួន ០៦ ខ្សែ ប្រវែង ១៤០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៨ គ្រឿង
_ របាំងស្បៃមុងចំនួន ០២ ខ្សែ ប្រវែង៤៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ០៣ មាត់
_ បង្គោលចំនួន ៦២០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម