ថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ ប៉ូលីសស្រុក កណ្ដៀង និងយោធាខេត្ត បាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច បឹងវែង ភូមិរាំង ទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
_ របាំងស្បៃមុងចំនួន ១០ ខ្សែប្រវែង១៨០០ម៉ែត្រ
_ លូកងស្បៃមុងចំនួន ២១ មាត់
_ បង្គោលចំនួន ៦០០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៥៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម