ថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០២១ នៅសាលាស្រុកក្រគរបានបើកការប្រជុំពិភាក្សាអំពីលទ្ធផលនៃការចុះប្រមូលពត៌មានភ្លើងឆេះព្រៃលិចទឹក ក្រោមអធិបតីភាព លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ ដោយមានការចូលរួមពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស នាយក ដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល លោកមេឃុំអូរសណ្តាន់ កំពង់ពោធិ៍ស្នាអន្សា អន្លង់ត្នោត និងលោកមេភូមិ
ពាក់ព័ន្ទ ។អង្គប្រជុំបានឯកភាពគ្នា លើចំណុចភ្លើងឆេះព្រៃក្នុងស្រុកក្រគរ ដែលបានចុះប្រមូលទិន្នន័យកន្លងមកនៅលើផែនទី និងបានរៀបចំផែនការយុទ្ធសាស្ត្រ ការពារទប់ទល់ធ្វើអោយប្រសើរឡើងវិញ និងសកម្មភាពអនុវត្តជាក់ស្តែង ក្នុងឆ្នាំខាងមុខ នេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម