ថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
និងក្រុមការងារបានចូលរួមកិច្ចប្រជុំណែនាំអនុវត្តអនុក្រិតលេខ១២៤ អនក្របក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធបំរុងកម្ពុជា ខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង តាមប្រព័ន្ធZoom ក្រោមអធិបតីភាព ឯកឧត្តម វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានស្បៀងបំរុងទុកកម្ពុជា(ប សបក) ។
គោលបំណងនៃកិច្ចប្រជុំបង្កើតប្រព័ន្ធស្បៀងបំរុងកម្ពុជាដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយឬគ្រោះអាសន្ននានាឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម