មាតិកា
ប្រជុំពិភាក្សាអំពីលទ្ធផលនៃការចុះប្រមូលពត៌មានភ្លើងឆេះព្រៃលិចទឹក
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
99

ថ្ងៃ ពុធ​ ១រោច ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ពស២៥៦៥ត្រូវនិងថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២១នៅសាលាស្រុកកណ្តៀងបានបើកការប្រជុំពិភាក្សាអំពីលទ្ធផលនៃការចុះប្រមូលពត៌មានភ្លើងឆេះព្រៃ
លិចទឹក ក្រោមអធិបតីភាព លោក សួង​ សារ៉ាវុធអភិបាលរងនៃគណ:អភិបាលស្រុកកណ្តៀង​ និងលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកនាយខណ្ឌរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស នាយកដ្ឋានអភិវឌ្ឍន៍
សហគមន៍នេសាទនៃរដ្ឋបាលជលផល លោកមេឃុំរាំងទិល​ ស្រែស្តុកកញ្ជរ​ និងលោកមេភូមិពាក់ព័ន្ធ។អង្គប្រជុំបានឯកភាពគ្នា លើចំណុចភ្លើងឆេះព្រៃក្នុងស្រុកកណ្តៀងដែលបានចុះប្រមូលទិន្នន័យកន្លងមកនៅលើផែនទីនិងបានរៀបចំផែនការយុទ្ធសាស្ត្រ ការពារទប់ទល់ធ្វើអោយប្រសើរឡើងវិញ និងសកម្មភាពអនុវត្ត
ជាក់ស្តែងចំនួន១៩ចំណុច ក្នុងឆ្នាំខាងមុខនេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter