ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍
សាត់មានកិច្ចបែងចែកនិងប្រគល់ថ្នាំការពារ(សារទឹកនិងអុត ក្តាម)គោ ក្របី ថ្នាំព្យាបាលសត្វ ថ្នាំសម្លាប់មេរោគ សម្ភារ:បរិក្ខា
ពេទ្យ ដែលជាការឧបត្ថម្ភ គាំទ្រដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វជូនដល់ផ្នែកផលិតកម្មនិងបសុព្យាលស្រុក ក្រុងទាំងអស់នៃខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ។ ក្នុងឱកាសននេះលោកប្រធានមន្ទីរមានមតិសំណេះសំណាល រំលឹកមន្ថែមដើម្បីពង្រឹងអំពី៖
- មុខងារ តួនាទីនិងភារកិច្ចដែលបានប្រគល់ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រុក ក្រុងនៃអនុក្រឹត្យលេខ ១៨៣ ,១៨៤ អនក្រ.បក
-ការសហការការងារឱ្យបានល្អជាមួយការិយាល័យផលិកម្មនិងបសុព្យាបាលខេត្ត ។
- មន្រ្តីរាជការគ្រប់រូបការអនុវត្តន៍ការងារត្រូវ មានសីលធម៌ វិជ្ជាជីវ: និងការទទួលខុសត្រូវ ។
-ផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួង លេខ៣២៧សណន. កសក ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត ។
-ចំពោះវ៉ាក់សាំងត្រូវរៀបចំកម្មវិធីយុទ្ធនាការចុះចាក់ជាបន្ទាន់ទៅតាមភូមិ ឃុំ អាទិភាព ដោយមានការចូលរួមពីភ្នាក់សុខភាពសត្វភូមិមិនអាចអត់ពួកគាត់ទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម