ថ្ងៃព្រហស្បតិ៍ ២រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង យោធា
ខេត្ត និងកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង បានចេញបង្ក្រាប បទល្មើសជលផលនៅក្នុងនាទីព្រៃលិចទឹកតំបន់៣ស្ថិតក្នុងភូមិ
កំពង់លួង ខាងលិចផ្លូវថ្នល់កៅស៊ូចុះទៅកំពង់លួង ហើយបានប្រទះឃើញមានការលួចកាប់ឆ្ការព្រៃលិចទឹកទំហំ ២ហិចតា រីឯជនល្មើសបានរត់គេចខ្លួនដោយបន្សល់ ទុកនៅកាំបិត២និងកាំភ្លើងខ្យល់១ដើម ។បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងតាមរកជនល្មើសដើម្បីយកមកបង្ករសំណុំរឿងបញ្ជូនទៅតុលាការ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម