ថ្ងៃអង្គារ៍ ៧រោច ខែភទ្របទ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានរៀបចំទិវាបង្ហាញផលិតកម្មដំណំាបន្លែ(ស្ពៃខ្មៅ និងស្ពៃចង្កិះ ) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១៥នាក់ ,ស្រី ៨នាក់ នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមរយ:ការពិនិត្យ និងចុះធ្វើទិវារបស់ក្រុមការងារលើ កសិករអនុវត្ត បង្ហាញផលិតកម្មដំណំាបន្លែ(ស្ពៃខ្មៅ ចង្កិះ) ឈ្មោះ ណែម ម៉ៅ ភេទស្រី អាយុ ៦២ឆ្នំា បានអនុវត្តលើផ្ទៃដី ១.៥០០
ម៉ែត្រការេ បរិមាណផលទទួលបានសរុប ៤.៥១០គីឡូក្រាម។
-តំលៃលក់ ២០០០រៀល/១គ.ក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម