ថ្ងៃព្រហស្បតិ៍ ៩ រោច ខែ ភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២១ នៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ បានរៀបចំធ្វើទិវាចំការបង្ហាញកសិកម្មល្អ របស់គម្រោងពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសសម្រាប់សុវត្ថិភាពចំណីអារហារតាមរយៈការអនុវត្តវិធានការ និងប្រព័ន្ធវិញ្ញាបនបត្រ សុវត្ថិភាពចំណីអារហារក្នុងផលិតកម្មកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ ក្នុងបរិបទការរីករាលដាលជម្ងឹ Covid-19 ដែលរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងឧបត្ថម្ភថវិកាដោយ អង្គការFAO ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក អ៊ូច សុធី អនុប្រធាននាយកដ្ឋានការពាដំណាំ អនាម័យ និងភូតគាមអនាម័យ លោកមាន ចេតនា ប្រធានការិយាល័យ លើកកម្ពស់គុណភាព និងសុវត្ថិភាពកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដោយមានការអញ្ចើញចូលរួមពីក្រុមការងារមន្ទីរ អាជ្ញាធរ ភូមិ និងក្រុមប្រឹក្សាឃុំស្នាមព្រះ ប្រធាន-អនុប្រធានសហគមន៍ និងសមាជិកសហគមន៍ផលិតបន្លែសុវត្ថិភាព ភូមិធ្នោះតាចាប
និងកសិករសរុបចំនួន ២៥ នាក់/ស្រី ១៩នាក់។
សូមជម្រាបផងដែរ គម្រោងបានជ្រើសរើស កសិករឈ្មោះ សឿ គាសំរេច សម្រាប់អនុវត្ត ធ្វើចម្ការបង្ហាញការអនុវត្តកសិកម្មល្អលើផ្ទៃដីទំហំ ៣០០០ ម៉ែតការ៉េ ដាំដំណាំសណ្តែកកួរ ជាលទ្ធផលក្នុង១វដ្ដផលិតកម្មបង្ហាញថា:
-ចំណាយថវិកាសរុបចំនួន ១. ៥៤៥.៥០០ រៀល
-បរិមាណផលទទួលបានសរុបចំនួន ២.៣៤៦ គីឡូក្រាម
-ទិន្នផល ៧,៨២ តោន/១ហិកតា
-តម្លៃលក់ជាមធ្យមបានចំនួន១.៥០០ រៀលក្នុង១គីឡូក្រាម
-ប្រាក់ចំណូល ស្មើនិង ៣,៥១៩.០០០ រៀល
-ប្រាក់ចំណេញទទួលបាន ១,៩៧៣.៥០០ រៀល
-ប្រសិទ្ធភាពសេដ្ឋកិច្ច ស្មើ ២,២៨%