មាតិកា
សកម្មភាព ចុះត្រួត ពិនិត្យបច្ចេកទេសម្រោងសាងសង់កសិដ្ឋានចិញ្ចឹមមាន់សាច់ខ្នាតធំតាមបែបទំនើប ០១ កន្លែង របស់ឈ្មោះ ជួន ឡាយហេង មានទីតាំង ស្ថិតនៅភូមិ អូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០១ តុលា ២០២១
82

ថ្ងៃព្រហស្បតិ៍ ៩រោច  ខែ ភទ្របទ  ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក ផាត់  សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និង មន្ត្រីការិយាល័យ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី បុគ្គលិកក្រុមហ៊ុនស៊ីភី និង ម្ចាស់កសិដ្ឋានបានចុះត្រួត
ពិនិត្យបច្ចេកទេសម្រោងសាងសង់កសិដ្ឋានចិញ្ចឹមមាន់សាច់ខ្នាតធំតាមបែបទំនើប ០១ កន្លែង របស់ឈ្មោះ ជួន ឡាយហេង មានទីតាំង ស្ថិតនៅភូមិ អូរថ្កូវ សង្កាត់រលាប  ក្រុងពោធិ៍សាត់លើកទី២ ក្នុងគោលបំណងសំខាន់ គឺណែនាំការសាងសង់ ឲ្យគោរពតាមប្លង់បច្ចេកទេស និងពន្លឿនការសុំលិខិតអនុញ្ញាតបង្កើតកសិដ្ឋានតាមនីតិវិធី នៃប្រកាសលេខ ៥៤៩ប្រក. កសក ។ ជាលទ្ធផលរំពឹង
ទុកសង្ឃឹមថានឹងចាប់ផ្តើមដាក់មាន់សាច់នៅខែធ្នូ ឆ្នាំ២០២១ ។

ចំនួនអ្នកចូលទស្សនា
Flag Counter