មាតិកា
ទិវាចំការបង្ហាញស្តីពីដំណំាបន្លែ (ស្ពៃខ្មៅ)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិង រំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) នៅភូមិព្រះចំបក់ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ តុលា ២០២១
144

ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ខែតុលាឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានរៀបចំទិវាចំការបង្ហាញស្តីពីដំណំាបន្លែ (ស្ពៃខ្មៅ)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិង រំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11)ក្រោមជំនួយថវិកា JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប ១៥នាក់,ស្រ្តី ៨នាក់ នៅភូមិព្រះចំបក់ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមរយ:លទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផលលើចំការបង្ហាញដំណំាស្ពៃខ្មៅ ផ្ទៃដី ៤០០ម៉ែត្រការេ  របស់កសិករឈ្មោះ វ៉ូ សុផុន ភេទប្រុស អាយុ ៥៦ឆ្នំាទទួលបានលទ្ធផលដូចខាងក្រោម:
- បរិមាណផលសរុប ៦០០គ.ក 
-តំលៃលក់ ក្នុងមួយគ.ក បាន ២០០០រៀល/គ.ក
-ចំណាយសរុប= ៤៥២.០០០រៀល
-ចំណូលសរុប=១.២០០.០០០រៀល
-ចំណេញសរុប=៧៤៨.០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter