ថ្ងៃ ចន្ទ ៥កើត ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានរៀបចំពិធីផ្តល់កួនត្រីពូជអណ្តែង និងចំណី សម្រាប់ចែកដល់ជូនក្រុមបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុង តង់ផ្លាស្ទិក២បណ្តុំ ចំនួន ៨០គ្រួសារ លើ០៤ទីតាំង(០១ទីតាំងចំនួន ២០គ្រួសារ) ដោយក្នុងគ្រួសារ ទទួលបានត្រីអណ្តែងពូជ ២គីឡូក្រាម និង ចំណី ១ ការ៉ុង ដែលឧបត្ថមថវិកាដោយកម្មវិធីASPIRE ឆ្នាំ២០២១ នៅភូមិព្រែក ៣ ឃុំសំរោង ស្រុកភ្នំក្រវាញ និងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ភុំ វិមលនាយខណ្ឌរដ្ឋបាលជលផល មន្រ្តីខណ្ឌ លោក
មេភូមិ អនុភូមិ និងសមាជិក ក្រុម អាជីវកម្ម ទាំងពីរបណ្តុំ។ ក្នុងពេលនោះដែរ លោកអនុប្រធានបានផ្តាំផ្ញើដល់ សមាជិកក្រុមអាជីវកម្ម ឱ្យយកចិត្តទុក ដាក់ ការងារផលិតកម្មចិញ្ចឹមត្រី អណ្តែង ដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ក្នុងករណីមានបញ្ហា ត្រូវទំនាក់ទំនងមកខណ្ឌរដ្ឋបាលជលផល ជួយដោះស្រាយទាន់ពេលវេលា។ ឆ្លៀតពេលកំឡុង ការរីករាលដាលជំងីកូវីត១៩ សុំថែរក្សា អនាម័យ និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៍ថ្លៃថ្លារបស់ សម្តេចតេជោ «៣ការពារ និង ៣កុំ» ដោយចាប់ពីខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម