ថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក នៅសាល
ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងគាំទ្រ
ថវិកាដោយសម្ព័ន្ធសហករណ៍រ៉ាយអាយសិន អាល្លឺម៉ង់ (DGRV) ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ហម សៀកឡេង ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍មុខជំនួញ និងទីផ្សារ នៃនាកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។ គោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម លើការដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្ម។ វគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមពីមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្នាក់ដឹកនាំ
សហគមន៍កសិកម្មចំនួន២ខេត្តសរុប ចំនួន ១៦នាក់ ស្រី០២នាក់។(ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម