មាតិកា
ទិវាប្រព័ន្ធកសិកម្ម ចម្រុះ (ត្រីប្រា ,ត្រសក់ និងមាន់) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11)ក្រោមជំនួយថវិកាJICA នៅភូមិចំការអូរ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ តុលា ២០២១
78

ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ខែតុលាឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានរៀបចំទិវាប្រព័ន្ធកសិកម្ម ចម្រុះ (ត្រីប្រា ,ត្រសក់ និងមាន់) ផ្ទៃដីរួមសរុប ២០០០ម៉ែត្រការេ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11)ក្រោមជំនួយថវិកាJICA សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែល មានកសិករចូលរួមសរុប ២៥នាក់ ,ស្រ្តី២០នាក់ នៅភូមិចំការអូរ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។តាមរយ:លទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារបង្ហាញថា:
កសិករបង្ហាញឈ្មោះ ណម ឆយ ភេទប្រុស អាយុ ៥២ឆ្នំាបាន
អនុវត្តបង្ហាញ ប្រព័ន្ធកសិកម្មចម្រុះ (ត្រី ,មាន់ និងត្រសក់)ក្នុងនោះ:
១)ដំណាំ ត្រសក់ ផ្ទៃដី១៥០០ម៉ែត្រការេ 
-ចំណាយសរុប: ២.១១២.០០០រៀល
-បរិមាណផលទទួលបានសរុប: ២២០០គ.ក
-លក់ចេញបានតម្លៃ២០០០រៀល/គ.ក 
-ចំណូលសរុប: ៤.៤០០.០០០រៀល
-ចំណេញសរុប:២.២៨៨.០០០រៀល
២)មាន់(ទំហំទ្រុង២,៥ម×៣ម)
-ចំណាយសរុប:៣៦០.០០០រៀល
-ទំងន់សរុប: ២៧ គ.ក
-លក់ចេញតម្លៃ១៦.០០០រៀល/គ.ក
-ចំណូលសរុប:៤៣២.០០០រៀល
-ចំណេញសរុប:៧២.០០០រៀល
៣)ត្រីប្រា
-ចំណាយសរុប:១៥០.០០០រៀល
-ទំងន់សរុប:៣០គ.ក
-លក់ចេញបានតម្លៃ៦០០០រៀល/គ.ក
-ចំណូលសរុប: ១៨០.០០០រៀល
-ចំណេញសរុប: ៣០.០០០រៀល
សរុបរួមក្នុង ០១ វគ្គផលិតកម្មចម្រុះ 
-ចំណាយសរុប :២.៦២២.០០០រៀល
-ចំណូលសរុប:  ៥.០១២.០០០រៀល
-ចំណេញសរុប: ២.៣៩០.០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter