ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យល្បាត SMART រៀបចំដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និង គាំទ្រថវិកា ពី សហភាពអ៊ឺរ៉ុប(EU) និងម្ចាស់ជំនួយ RainForest Trust ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់និង មានសមាសភាពចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផល បុគ្គលិកអង្គការ WCS មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត សហគមន៍ នេសាទភូមិត្រាំពែរ សរុបចំនួន ១៨នាក់/ស្រី០៣នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន:
- បង្កើនបច្ចេកទេសក្នុងការប្រមូលទិន្នន័យដល់មន្ត្រីឧទ្យានុរក្ស តាមរយៈសៀវភៅ SMART, GPS SMART និងMobile។
- ពង្រឹងសមត្ថភាពក្នុងការប្រមូលទិន្នន័យល្បាតដោយសង្ខេប និងច្បាស់លាស់
- ស្វែងយល់ពីសារៈសំខាន់នៃការប្រមូលទិន្នន័យនិងការអង្កេតនៅទីវាលប្រកបដោយគុណភាពខ្ពស់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម