មាតិកា
សកម្មភាពចុះសួរសុខទុក្ខ និងលើកទឹកចិត្តក្នុងការប្រមូលស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅចំនុចភូមិថ្មី ឃុំតាលោ និងបន្តចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធប្រឡាយទឹក
ចេញ​ផ្សាយ ២១ តុលា ២០២១
97

ថ្ងៃព្រហស្បត្តិ៍១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមជាមួយ លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុក លោក- លោកស្រីអភិបាលរងស្រុក មន្ត្រីជំនាញ អាជ្ញាធរឃុំ ភូមិ បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តក្នុងការប្រមូលស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅចំនុចភូមិថ្មី ឃុំតាលោ និងបន្តចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធប្រឡាយទឹកមួយ ចំនួនដើម្បីធានាបាននូវតម្រូវការទឹកស្រោពស្រពលើវិស័យកសិកម្ម គ្រប់គ្រាន់ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើបញ្ហាអាទិភាព«ទឹក ផ្លូវ ភ្លើង » ជាប្រភពដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង។

ចំនួនអ្នកចូលទស្សនា
Flag Counter