ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នំា ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានរៀបចំទិវាបង្ហាញស្តីពីផលិតកម្មដំណំាបន្លែ(ត្រកួន) ផ្ទៃដី៥អា របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោមជំនួយថវិកាJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានកសិករចូលរួមសរុប១៥នាក់ ,ស្រី១៥នាក់ នៅភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមលទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារ បានបង្ហាញថា: កសិករបង្ហាញ ឈ្មោះ សុខ ធឿន ភេទស្រី អាយុ ៣៧ឆ្នំា បានអនុវត្តបង្ហាញដំណំាត្រកួន លើផ្ទៃដី៥អា
ទទួលបានទិន្នផលសរុប ១០០០គ.ក
-លក់ចេញបានតម្លៃ ១៥០០រៀល/គ.ក
-ចំណាយសរុប ៥២៧.០០០រៀល
-ចំណូលសរុប ១.៥០០.០០០រៀល
-ចំណេញសរុប ៩៧៣.០០០រៀល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម