ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មបានចុះពិនិត្យ ចំការដំណាំបន្លែ របស់កសិករ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមការលើកឡើងរបស់ លោកពូ ហួន ហ៊ន ដែលជាអ្នកដាំបន្លែ បានឱ្យដឹងថា នៅតំបន់របស់ គាត់កសិករកំពុងដាំបន្លែមាន ននោង ត្រឡាច ម្រះ និងស្ពៃ ជាដើម ហើយផលដំណាំ របស់ពួក គាត់លក់បានតម្លៃល្អ និង មានឈ្មួញ មកប្រមូលទិញដល់ផ្ទះ តែគាត់បាន បញ្ជាក់ថា បច្ចុប្បន្ននេះដំណាំមិនសូវជាសម្បូរទេ ដោយសារតែមានភ្លៀងធ្លាក់ផ្ទួនៗធ្វើឲ្យការដាំដុះមិនបាន ប៉ុន្តែពួកគាត់បានត្រៀមរៀបចំដី និង ចាប់ផ្តើម បណ្តុះកូនបណ្តើរៗ សម្រាប់ដាំបន្ត ទៀត។
នៅពេលនោះដែរលោកប្រធានមន្ទីរបានណែនាំឲ្យពួកគាត់ដំាដំណាំត្រូវអនុវត្តតាមបច្ចេកទេសកសិកម្មល្អ បន្តការប្រើប្រាស់ជី ថ្នាំផ្សំពីធម្មជាតិ ដើម្បីឲ្យផលដំណាំទទួលបានមានគុណភាពល្អ និងសុវត្ថិភាពដល់អ្នកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម