ថ្ងៃចន្ទ ៤រោចខែអស្សុជ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នំា២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងជាតំណាង បណ្តាញសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំ មន្រ្តីបានចុះសួរសុខទុក្ខ លោក ឃួន ស៊ន មន្រ្តីចូល
និវត្តន៍ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដែលកំពុងមានជំងឺរ៉ាំរ៉ៃ នៅគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតក្នុងភូមិលលកស សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងពេលជាមួយគ្នានេះលោកស្រី ជ័យ ចន្នី បាននាំមតិផ្តាំផ្ញើ ពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ផ្តាំសាកសួរសុខទុក្ខ និងជូនពរឱ្យលោក ឃួន ស៊ន ឆាប់ជាសះស្បើយពីជំងឺបានឆាប់រហ័ស និង ផ្តល់ថវិកា ជូនលោកចំនួន២៥០.០០០រៀល ដើម្បីជួយសំរួល ក្នុងការព្យាបាលជំងឺ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម