មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៧ តុលា ២០២១
210

ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបើកកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និង លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួម ពី អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង និងស្រុកក្រគរ អជ្ញាធ័រ ឃុំ ៦ឃុំ ក្រុមការងារនាយកដ្ឋាន និង មន្រ្តីការិយាល័យសហគមន៍កសិកម្ម សរុប២២ នាក់/ស្រី២នាក់។
គោលបំណងនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយស្តីពីសហគមន៍កសិកម្ម ឱ្យបានទូលំទូលាយ និងដើម្បីទទួលបានការគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter